Sbs Khmer - Sbs

  • Autor: Vários
  • Narrador: Vários
  • Editora: Podcast
  • Duração: 66:40:29
  • Mais informações

Informações:

Sinopse

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episódios

  • ក្មេងស្រីកម្ពុជាម្នាក់ដែលត្រូវបានគេជួញដូរនៅប្រទេសចិន បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ

    19/03/2024 Duração: 03min

    ក្មេងស្រីកម្ពុជាម្នាក់ អាយុ ១៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ ហើយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះ នាងបានវិលត្រឡប់មកពីប្រទេសចិន មកដល់កម្ពុជាវិញហើយ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤

    19/03/2024 Duração: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលញូសៅវែល ការពារការអនុវត្តការឆែកឆេរខ្លួនប្រាណកុមារ នៅឯពិធីបុណ្យតន្ត្រី។ ** អូស្រ្តាលីដាក់សេចក្តីជូនដំណឹងអំពីការគំរាមកំហែងដែលលេចឡើងតាមអ៊ីនធឺណិត។ ** អ្នកកាសែតម្នាក់ដែលរាយការណ៍ពីការឡោមព័ទ្ធនៅមន្ទីរពេទ្យ នៅហ្គាហ្សាត្រូវបានចាប់ខ្លួន។

  • The importance of understanding cultural diversity among Indigenous peoples - សារៈសំខាន់នៃការយល់ដឹងពីភាពចម្រុះនៃវប្បធម៌ក្នុងចំណោមជនជាតិដើមភាគតិចអូស្រ្តាលី

    18/03/2024 Duração: 10min

    Understanding the diversity within the First Nations of Australia is crucial when engaging with Aboriginal and Torres Strait Islander peoples and building meaningful relationships. - ការស្វែងយល់ពីភាពចម្រុះនៅក្នុងប្រជាជាតិដើមដំបូងនៃប្រទេសអូស្ត្រាលី- First Nations គឺមានសារៈសំខាន់ណាស់ នៅពេលចូលរួមជាមួយជនជាតិដើម Aboriginal និងអ្នកកោះ Torres Strait និងការកសាងទំនាក់ទំនងដ៏មានអត្ថន័យ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤

    18/03/2024 Duração: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងសុន្ទរកថាលើកដំបូង បន្ទាប់ ឈ្នះឆ្នោតជាប្រធានាធិបតីម្តងទៀត។ ** ដំណើរការរបស់រដ្ឋាភិបាលត្រូវបានចោទសួរ បន្ទាប់ពីទិដ្ឋាការរបស់ជនភៀសខ្លួននៅហ្គាហ្សាមួយចំនួន ត្រូវបានលុបចោល នៅកណ្តាលជើងហោះហើរ។ ** បុគ្គលិកមើលថែទាំមនុស្សចាស់នឹងទទួលបានការដំឡើងប្រាក់ខែ ចន្លោះពី 18 - 28%។

  • #57 Talking about ageing (Med) - សិក្សាភាសាអង់គ្លេសភាគទី57៖ និយាយអំពីការចូលដល់វ័យចាស់

    17/03/2024 Duração: 15min

    Learn fun phrases you can use to describe the process of growing older. - រៀនពីរបៀបនិយាយឃ្លាឃ្លោងសប្បាយៗដែលអ្នកអាចប្រើប្រាស់បាន ដើម្បីពិពណ៌នាអំពីដំណើរការនៃការវិវឌ្ឍន៍ទៅរកវ័យចាស់។

  • ប្រទេសអូស្ត្រាលីប្រឈមនឹងវិបត្តិជួលដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេល17ឆ្នាំ

    15/03/2024 Duração: 08min

    ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងវិបត្តិលទ្ធភាពជួលដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល 17 ឆ្នាំ ដោយតម្លៃជួលកើនឡើងលើសពីកំណើនប្រាក់ចំណូល ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់។ របាយការណ៍ចុងក្រោយបំផុតនៃលទ្ធភាពក្នុងការជួល PropTrack Rental Affordability រកឃើញថា ក្រុមគ្រួសារដែលមានប្រាក់ចំណូលជាមធ្យម 110,000 ដុល្លារក្នុងមួយឆ្នាំ អាចមានលទ្ធភាពជួលបានត្រឹមតែ 39 ភាគរយ នៃអចលនទ្រព្យដែលមានដាក់ជួលប៉ុណ្ណោះ។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤

    15/03/2024 Duração: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីស្ដារឡើងវិញនូវមូលនិធិផ្តល់ឱ្យ UNRWA បន្ទាប់ពីមានការពិនិត្យសើរើ។ ** ភាពចម្រូងចម្រាសនៃច្បាប់កាំភ្លើង ខណៈដែលនូវែលសេឡង់ប្រារព្ធខួបលើកទីប្រាំនៃការវាយប្រហារវិហារអ៊ីស្លាមនៅ Christchurch។ ** អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនិយាយថាពាក្យ 'Long COVID ' ឬកូវីដរ៉ាំរ៉ៃ មិនគួរ យកមកប្រើប្រាស់ទៀតទេ។

  • ក្មេងស្រីកម្ពុជាម្នាក់អាយុ ១៦ឆ្នាំ ដែលត្រូវបានគេជួញដូរនៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ

    15/03/2024 Duração: 03min

    ក្មេងស្រីកម្ពុជាម្នាក់ អាយុ ១៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ និងត្រៀមបញ្ជូនមកកម្ពុជាវិញឆាប់ៗ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤

    14/03/2024 Duração: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **កម្មករអណ្តូងរ៉ែម្នាក់ស្លាប់ បន្ទាប់ពីរលំអណ្តូងរ៉ែមាសនៅរដ្ឋវិចថូរៀ។ ** រដ្ឋមន្រ្តីការបរទេសចិននឹងមកទស្សនកិច្ចនៅប្រទេសអូស្រ្តាលីសប្តាហ៍ក្រោយ។ ** រដ្ឋាភិបាលរដ្ឋគ្វីនស្លេន កំពុងប្រឈមមុខនឹងការរិះគន់ចំពោះការចាប់ខ្លួនកុមារ និងយុវជនក្នុងតួលេខខ្ពស់ កាលពីឆ្នាំមុន។

  • នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសការពារជាថ្មីចំពោះគម្រោងព្រែកជីក ហ្វូណនតេជោ

    13/03/2024 Duração: 04min

    ក្នុងពិធីជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះថ្មីអន្តរជាតិតេជោ នៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសការពារជាថ្មីម្តងទៀត ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ដែលជាការភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកសាប ទៅសមុទ្រ ចេញពីភ្នំពេញ កាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤

    13/03/2024 Duração: 10min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលចិនចេញអនុសាសន៍ជាបណ្តោះអាសន្នឱ្យលើកលែងពន្ធស្រាដែលនាំចូលពីអូស្រ្តាលី។ ** រដ្ឋាភិបាលអូស្រ្តាលីត្រូវបានបង្ខំឱ្យចេញទិដ្ឋាការឡើងវិញ ដល់ជនជាប់ឃុំអន្តោរប្រវេសន៍ដែលត្រូវបានដោះលែងក្រោមអំណាចតុលាការ។ ** អូស្ត្រាលីបង្កើនការគាំទ្ររបស់ខ្លួនចំពោះសហរដ្ឋអាមេរិក និងគម្រោងទិញនាវាមុជទឹកនុយក្លេអ៊ែរ ចំពេលមានក្តីបារម្ភថាមានបញ្ហាការផលិត។

  • ដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជន

    12/03/2024 Duração: 13min

    ភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ និង ភិក្ខុ ធម្មាលង្ការមុនី ចាន់ សុជនបានកំពុងធ្វើដំណើរធម្មទាននៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ តាមរយៈមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្ត្រាលី។ បេសកម្មសំខាន់របស់ព្រះភិក្ខុទាំងពីរព្រះអង្គ គឺដើម្បីចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយមូលធិនិសង្រ្គោះកុមារកម្ពុជាអូស្រ្តាលីនិងស្ថាប័ននានា ក្នុងគោលបំណងប្រមូលថវិកាសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ និងកុមារនៅតំបន់ដាច់ស្រយាល។

  • ស្ត្រីឧកញ៉ាវ័យក្មេងខាងអចលនទ្រព្យដីធ្លីម្នាក់នៅខេត្តសៀមរាបត្រូវបានចាប់ខ្លួន

    12/03/2024 Duração: 04min

    អ្នកនាំពាក្យអយ្យការអម សាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមីនា បានចេញប្រកាស ផ្សាយថា ស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួន លោកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយកក្រុមហ៊ុនទ្រីលាន ស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។លោកស្រី ឡេង ចាន់ណា មានងារជាឧកញ៉ាខាងអចលនទ្រព្យ ដីធ្លី នៅខេត្តសៀមរាប រងការប្តឹងផ្តល់ពីប្រជាពលរដ្ឋច្រើននាក់ ពាក់ព័ន្ធនឹងការឆបោក ក្នុងជំនួញដីធ្លីនោះ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤

    12/03/2024 Duração: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការវិនិយោគជាប្រវត្តិសាស្ត្រមួយត្រូវបានប្រកាសឡើង ដើម្បីដោះស្រាយភាពចង្អៀតណែននៅក្នុងសហគមន៍ដែនដីភាគខាងជើង។ ** គណៈកម្មការសុវត្ថិភាព eSafety ដំណើរការកូដថ្មីមួយ ដែលនឹងតម្រូវឱ្យ ក្រុមហ៊ុនអ៊ីនធឺណិត បញ្ឈប់មាតិការំលោភបំពានផ្លូវភេទលើកុមារនៅលើAI។ ** មនុស្ស១០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅងទីក្រុង Auckland បន្ទាប់ពី បានជួបប្រទះ "ព្រឹត្តិការណ៍បច្ចេកទេស" ក្នុងជើងហោះហើរចេញពីទីក្រុងស៊ីដនី។

  • How to prepare a job application: Tips for success - ការត្រៀមខ្លួនសម្រាប់ការដាក់ពាក្យសុំការងារធ្វើ៖ គន្លឹះសម្រាប់ភាពជោគជ័យ

    12/03/2024 Duração: 11min

    When coming across an advertisement for a job that interests you, understanding the subsequent steps is crucial. Preparing the requisite documentation and comprehending the recruiter's expectations will enhance your likelihood of securing that position. - នៅពេលប្រទះឃើញការផ្សាយពាណិជ្ជកម្មសម្រាប់ការងារដែលអ្នកចាប់អារម្មណ៍ ការយល់ដឹងអំពីជំហានបន្តបន្ទាប់ គឺមានសារៈសំខាន់ណាស់។ ការសរសេរពាក្យសុំការងារធ្វើ អាចជារឿងដ៏ពិបាកមួយ ប៉ុន្តែការយល់ដឹងពីការរំពឹងទុករបស់អ្នកជ្រើសរើស នឹងបង្កើនឱកាសរបស់អ្នកក្នុងការធានាបានការងារនោះ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤

    11/03/2024 Duração: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលប្រកាសលុបចោលពន្ធលើទំនិញប្រមាណជា៥០០មុខ ** មានការជំរុញឱ្យរដ្ឋាភិបាលរដ្ឋវិចថូរៀវាយតម្លៃឡើងវិញនូវគោលជំហររបស់ខ្លួនលើការធ្វើតេស្តថ្នាំញៀន បន្ទាប់ពីបុរសម្នាក់ស្លាប់នៅពិធីបុណ្យតន្រ្តី។ ** អ៊ុយក្រែន និងសម្ព័ន្ធមិត្ត រិះគន់សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលស្នើឱ្យអ៊ុយក្រែនចរចាជាមួយរុស្ស៊ី។

  • #56 Organising a party (Med) - សិក្សាភាសាអង់គ្លេសភាគទី56៖ ការរៀបចំពិធីជប់លៀង

    08/03/2024 Duração: 12min

    Learn how to talk about having a party. - រៀនពីរបៀបនិយាយអំពីពិធីជប់លៀង។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤

    08/03/2024 Duração: 12min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសដែលរងការចោទប្រកាន់ពីបទសម្លាប់ស្ត្រី Ballarat ឈ្មោះ Samantha Murphy ត្រូវបានប្រកាសអត្តសញ្ញាណ។ ** របាយការណ៍ទិវានារីអន្តរជាតិ៖ គម្លាតប្រាក់បៀវត្សរ៍យេនឌ័រនៅអូស្រ្តាលីមានកម្រិតទាប គឺ12 ភាគរយ។ ** ដប់ឆ្នាំក្រោយការបាត់ខ្លួននៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ។

  • នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបង្ក្រាបបុគ្គលណាដែលបំផ្លាញសំណង់ប្រវត្តិសាស្ត្រ

    08/03/2024 Duração: 02min

    ក្នុងពិធីអបអរសាទរទិវាវប្បធម៌ ៣ មីនា ដែលរៀបចំឡើង កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បុគ្គលទាំងឡាយណា ដែលមានចេតនា បំផ្លាញសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជា។

  • សមិទ្ធិផល​នៃកិច្ច​ប្រជុំ​កំពូល​ពេិសេស​អាស៊ាន-អូស្រ្តាលី​របស់​កម្ពុជា

    07/03/2024 Duração: 05min

    លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា។ បេសកកម្មចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់លោក ហ៊ុន ម៉ាណែត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។

página 20 de 25