Sbs Khmer - Sbs

  • Autor: Vários
  • Narrador: Vários
  • Editora: Podcast
  • Duração: 66:40:29
  • Mais informações

Informações:

Sinopse

Listen to interviews, features and community stories from the SBS Radio Khmer program, including news from Australia and around the world. - SBS

Episódios

  • នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី​នៅដើមខែមីនា

    23/02/2024 Duração: 01min

    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

  • នាយករដ្ឋមន្ត្រីកម្ពុជាពន្យល់ពីការដំឡើងឋានៈលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី

    23/02/2024 Duração: 04min

    បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលថ្មី បាន ៦ខែរួចមក លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលជាកូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាប្អូនប្រុសរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានៈ ជាឧបនាយករដ្ឋមន្ដ្រី។

  • មានការផ្តោតគោលដៅលើសិស្សនិស្សិត សម្រាប់ការផ្ទេរប្រាក់ខុសច្បាប់ ដែលប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ

    22/02/2024 Duração: 06min

    មានការព្រមានថ្មីៗស្តីអំពីការផ្សាយពាណិជ្ជកម្មការងារដែលអាចធ្វើពីផ្ទះបាន ដែលហាក់ដូចជាល្អពេកមិនគួរឱ្យជឿ ឬសន្យាថានឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការវិនិយោគ។ មនុស្សជាច្រើនកំពុងព្យាយាមជ្រើសរើសអ្នកធ្វើការងារដែលគេហៅថា ការផ្ទេរប្រាក់ខុសច្បាប់ ឬ'Money Mules' ។ ប៉ូលីសសហព័ន្ធអូស្ត្រាលី និងស្ថាប័នហិរញ្ញវត្ថុនិយាយថា ក្រុមឧក្រិដ្ឋជនកាន់តែច្រើនឡើងៗ កំពុងកំណត់គោលដៅ លើសិស្សនិស្សិតក្នុងការលាងលុយកខ្វក់ ឬ money mules នេះឯង។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤

    22/02/2024 Duração: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **រដ្ឋាភិបាលសហព័ន្ធមានការព្រួយបារម្ភអំពីកង្វះការប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចអូស្ត្រាលី។ ** សេវាសង្រ្គោះបន្ទាន់រដ្ឋវិចថូរៀកំពុងត្រៀមសម្រាប់អាកាសធាតុដែលកាន់តែគ្រោះថ្នាក់។ **រកឃើញសារធាតុ Asbestos នៅទីតាំង៧ទៀតនៅស៊ីដនី។

  • តើឱពុកម្តាយ មានតួនាទី ឬអាចជួយអ្វីបានខ្លះដើម្បីការពារកូនៗកុំឱ្យសេពគ្រឿងញៀន?

    21/02/2024 Duração: 14min

    ការញៀនថ្នាំគឺជាបញ្ហាមួយដែលឳពុកម្តាយជាច្រើនមានការព្រួយបារម្ភជាខ្លាំង មិនថាអ្នករស់នៅក្នុងសង្គមអូស្រ្តាលី ឬក្នុងប្រទេសកម្ពុជានោះទេ។ តើឳពុកម្តាយ មានតួនាទី ឬអាចជួយអ្វីបានខ្លះដើម្បីការពារ រារាំងកូនៗកុំឱ្យសេពគ្រឿងញៀន? សូមស្តាប់ការពន្យល់របស់ កញ្ញា ជិន ម៉ីអ៊ីង ហៅសាលី ជាគិលានុបដ្ឋាយិកា ឯកទេសផ្នែក សុខភាពផ្លូវចិត្ត និង ផ្តាច់គ្រឿងស្រវឹង/គ្រឿងញៀនដែលមានបទពិសោធន៍ជិត ១០ឆ្នាំនៅ ក្នុងប្រព័ន្ធសុខាភិបាលអូស្ត្រាលី។ បច្ចុប្បន្ន ជាអ្នកគ្រប់គ្រងនៅផ្នែកសុខភាពផ្លូវចិត្ត និង ផ្តាច់គ្រឿងស្រវឹង/គ្រឿងញៀន នៅមជ្ឈមណ្ឌលសុខាភិបាល Hamilton Centre Eastern Health និងជាម្ចាស់ក្រុមហ៊ុន មើលថែមនុស្សពិការភាពដោយសារ ជំងឺផ្លូវចិត្ត Careversity Health។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤

    21/02/2024 Duração: 11min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កំណើនប្រាក់ឈ្នួលប្រចាំឆ្នាំរបស់អូស្រ្តាលី បានកើនឡើងលឿនជាងអតិផរណា។ ** ស្ថាបនិក WikiLeaks លោក Julian Assange 'ឈឺធ្ងន់' មិនអាចចូលរួមក្នុងសវនាការ ប្រឆាំងនឹងការធ្វើបត្យាប័នរូបលោកទៅអាមេរិក។ ** ក្រុមសម្ព័ន្ធមេធាវីអូស្ត្រាលី អំពាវនាវឱ្យការកាន់កាប់កញ្ឆាក្លាយជារឿងស្របច្បាប់នៅក្នុងប្រទេសអូស្ត្រាលី។

  • កម្ពុជា​ប្រកាសវិធានការក្តៅ ចំពោះ​មន្រ្តី​រាជការដែល​ពាក់ព័ន្ធ​ និង​ប្រើប្រាស់គ្រឿង​ញៀន

    21/02/2024 Duração: 04min

    ក្នុងពិធីបិទសន្និបាត និងលើកទិសដៅការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសចេញនូវវិធានការក្តៅរបស់រាជរដ្ឋាភិបាល គឺចាប់ពីពេលនេះតទៅ បើរកឃើញមន្ត្រីរាជការណាក៏ដោយ ទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដែលពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ត្រូវដេញចេញពីក្របខណ្ឌមន្ត្រីរាជការ។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

    20/02/2024 Duração: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្រ្តាលីបង្កើនលទ្ធភាពនាវាចម្បាំង… ** ភរិយារបស់មេដឹកនាំប្រឆាំងរុស្ស៊ី Alexei Navalny និយាយថា លោកស្រីនឹងបន្តការងាររបស់ស្វាមី... ** ការដាច់ចរន្តអគ្គិសនីដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររដ្ឋវិចថូរៀ បានជំរុញឱ្យមានការស៊ើបអង្កេតលើភាពជឿជាក់នៃបណ្តាញបញ្ជូនចរន្តរបស់រដ្ឋនេះ។

  • What is the cultural significance of First Nations weaving? - សារសំខាន់នៃតម្បាញជនជាតិដើមដំបូងអូស្រ្តាលី First Nations

    20/02/2024 Duração: 10min

    Weaving is one of the most complex and sophisticated examples of First Nations technology and culture. It produces objects of beauty, and the process itself has deep cultural significance. Weaving is a way to share knowledge, connect to people and country, invite mindfulness, and much more. - តម្បាញគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ដ៏ស្មុគស្មាញ និងសាំញ៉ាំបំផុតនៃបច្ចេកវិទ្យា និងវប្បធម៌របស់ជនជាតិដើមដំបូង First Nations។ វាបង្កើតកម្មវត្ថុនៃភាពស្រស់ស្អាត ហើយដំណើរការទៀតសោត មានសារសំខាន់យ៉ាងជ្រាលជ្រៅខាងវប្បធម៌។ តម្បាញគឺជាវិធីមួយដើម្បីចែករំលែកចំណេះដឹង ភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស និងប្រទេសជាតិ នាំមកនូវការយកចិត្តទុកដាក់ និងអ្វីៗជាច្រើនទៀត។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

    19/02/2024 Duração: 04min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសប្រមាណជា40នាក់ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំងណាវរុ បន្ទាប់ពីបានមកដល់រដ្ឋអូស្រ្តាលីខាងលិច តាមទូក ... ** មនុស្សយ៉ាងហោចណាស់ 53 នាក់ត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាលនៅPNG... ** មន្ទីរពេទ្យធំជាងគេទីពីរនៅហ្គាហ្សា លែងដំណើរការទាំងស្រុង បន្ទាប់ពីអ៊ីស្រាអែលឡោមព័ទ្ធអស់រយៈពេលមួយសប្តាហ៍។

  • #55 Describing personal relationships (Med) - សិក្សាភាសាអង់គ្លេសភាគទី55៖ ការពិពណ៌នាអំពីទំនាក់ទំនងផ្ទាល់ខ្លួន

    19/02/2024 Duração: 14min

    Learn how to describe different types of romantic relationships - រៀនពីរបៀបពិពណ៌នាប្រភេទផ្សេងៗគ្នានៃទំនាក់ទំនងស្នេហា។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

    16/02/2024 Duração: 10min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ៊ីស្រាអែលបើកការវាយឆ្មក់ទៅលើមន្ទីរពេទ្យ Nasser នៅហ្គាហ្សា។ ** អត្រាគ្មានការងារធ្វើនៅអូស្រ្តាលី ឡើងដល់ 4.1 ភាគរយ។ ** ការអំពាវនាវដោយអស់សង្ឃឹម សុំឱ្យបញ្ជូនស្ថាបនិក WikiLeaks លោក Julian Assange ត្រឡប់មកអូស្ត្រាលីវិញ។

  • ​​​កូន​ប្រុសពៅរបស់​លោក ហ៊ុន សែន នឹងត្រូវដំឡើងឋានៈ​ជាឧបនាយករដ្ឋមន្ត្រី​

    15/02/2024 Duração: 05min

    រដ្ឋសភា នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី២១កុម្ភៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ៣រូប។ ក្នុងនោះ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានរាជរដ្ឋាភិបាល ស្នើទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោត ដំឡើងឋានៈជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតំណែងក្នុងរាជរដ្ឋាភិបាលសព្វថ្ងៃ ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

  • របាយការណ៍ថ្មីមួយចោទសួរទៅលើមូលហេតុនៃអតិផរណាក្នុងប្រទេសអូស្រ្តាលី

    15/02/2024 Duração: 06min

    អតិផរណាជារឿយៗត្រូវបានគេស្តីបន្ទោសចំពោះថ្លៃចំណាយខ្ពស់លើជីវភាពរស់នៅ ប៉ុន្តែរបាយការណ៍មួយ ដែលចងក្រងឡើងដោយក្រុមប្រឹក្សាសហជីពអូស្ត្រាលីបាននិយាយថា ការផ្ទុយត្រឡប់ទៅវិញក៏ជាការពិតដែរ។ អតីតប្រធានគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី(ACCC) លោកសាស្រ្តាចារ្យ Allan Fels បានចេញផ្សាយរបាយការណ៍របស់លោកស្តីពីការដំឡើងថ្លៃជ្រុល និងការអនុវត្តតម្លៃមិនយុត្តិធម៌នៅក្នុងប្រទេសអូស្ត្រាលី។

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

    15/02/2024 Duração: 03min

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីប្រកាសពីការភ្ជាប់ពាក្យនៅលើបណ្តាញសង្គម។ ** គ្មានការដាក់ពិន័យផ្នែកព្រហ្មទណ្ឌ ចំពោះការបំពានច្បាប់ថ្មី ដែលអនុញ្ញាតឱ្យនិយោជិកមាន "សិទ្ធិផ្តាច់ទំនាក់ទំនង" ពីការងារនោះទេ។ ** អូស្រ្តាលីចង់ស្ដារជំនួយដល់ទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ឲ្យបានឆាប់។

  • ថ្ងៃបុណ្យនៃក្តីស្រឡាញ់ Valentine’s Day នៅកម្ពុជា ទង្វើភ្លើតភ្លើន ថយចុះ

    15/02/2024 Duração: 08min

    ការសិក្សាស្រាវជ្រាវ តាមដានបែបបរិមាណវិស័យ ទៅលើយុវជនកម្ពុជា ចំនួន ១៤៦៩នាក់ នៅរាជធានីភ្នំពេញ ដែលមានបុរស ៦៦៤នាក់ និងស្ត្រី ៨០៥នាក់ បានបង្ហាញថា នៅឆ្នាំ២០២៤ នេះ យុវវ័យមានការចាប់អារម្មណ៍ ចំពោះថ្ងៃនៃក្តីស្រឡាញ់ Valentine’s Day ថាជាថ្ងៃពិសេសជាមួយសង្សារ ដែលជាការប្រព្រឹត្តិនូវទង្វើភ្លើតភ្លើន មានចំនួនតិចជាងមុន ជិតពាក់កណ្តាល។

  • ក្រសួងកសិកម្មនៅ​កម្ពុជា ចាប់​ផ្តើម​បើកវគ្គបណ្តុះបណ្តាល​មន្រ្តីកសិកម្មឃុំ

    14/02/2024 Duração: 03min

    កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំចំនួន ២៥០នាក់ ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីថ្មីទាំងនោះ មុននឹងបញ្ជូនទៅបំពេញការងារ នៅតាមឃុំនានា នៅខែមីនា ឆ្នាំ២០២៤។

  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

    14/02/2024 Duração: 10min

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ផ្ទះសម្បែងរាប់ពាន់ខ្នងនៅតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់ បន្ទាប់ពីខ្យល់ព្យុះបក់កាត់រដ្ឋវិចថូរៀកាលពីម្សិលមិញ។ ** ពាក្យសុំទៅកាន់Services Australia ជាងមួយលានករណី នៅតែមិនទាន់ដោះស្រាយ។ ** កិច្ចចរចាបទឈប់បាញ់រវាងអាមេរិក អ៊ីស្រាអែល និងកាតា បរាជ័យ។

  • ការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធិសភា នីតិកាល​ទី​៥ នៅ​កម្ពុជា

    14/02/2024 Duração: 05min

    ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ នឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ នៅពេលនេះ ជាដំណាក់កាលឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលបានចាប់ផ្តើម តាំងពីថ្ងៃទី១០ ខែកុម្ភៈ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ។ ការបោះឆ្នោតព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលមានតែអ្នកតំណាងរាស្ត្រ ១២៥រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុប ១១៦២២នាក់។

  • Not married but in a de facto relationship? Here’s what this means in Australia - តើដៃគូដែលរួមរស់នៅជាមួយគ្នាដោយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ មានន័យយ៉ាងដូចម្តេចក្នុងប្រទេសអូស្រ្តាលី?

    13/02/2024 Duração: 10min

    Under the Australian Family Law Act, couples in a de facto relationship are treated similarly to married couples. But what are their legal rights and obligations in case of separation, and what are the benefits and criteria for establishing a de facto status in the first place? - នៅពេលដែលមនុស្សពីរនាក់រស់នៅជាមួយគ្នាក្នុងប្រទេសអូស្ត្រាលី ទំនាក់ទំនងរបស់ពួកគេនៅតែអាចត្រូវបានគេទទួលស្គាល់ដោយស្របច្បាប់ ទោះបីជាពួកគេមិនបានរៀបការក៏ដោយ។ ការចុះឈ្មោះទំនាក់ទំនង de facto គឺខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ។ ដៃគូដែលរួមរស់នៅជាមួយគ្នាដោយមិនចុះលិខិតអាពាហ៍ពិពាហ៍ឬដៃគូ de facto មានសិទ្ធិទទួលបានការការពារស្រដៀងគ្នា ដូចអ្នករៀបអាពាហ៍ពិអាហ៍ដែរ។

página 22 de 25